Your Registered URLs April 2017 - Pov Socheat


Monday, April 10, 2017

( ភ្នាក់ងារ​សម្ងាត់​ម៉ូសាដ​ ​) ម្នាក់ឯង​ក្នុង រូង​ខ្លា​

ម្នាក់ឯង​ក្នុង​រូង​ខ្លា​!
នៅថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​ឆ្នាំ​២០១១​ មាន​ការ​បំផ្ទុះ​គ្រាប់បែក​យ៉ាង​ធំ​សម្បើម​មួយ​ដែល​បាន​បំផ្លាញ​មជ្ឈមណ្ឌល​មីសីុល​សំងាត់​មួយ​ មានទីតាំង​នៅ​ជិត​ទីក្រុង​ តេអីរ៉ង​ ហើយ​បាន​សម្លាប់​កង​បដិវត្តន៍​ចំនួន​១៧នាក់​ និង​បាន​ដុត​រំលាយ​គ្រាប់​មីសីុល​រាប់ឡូ​ឲ្យ​ក្លាយ​ទៅ​ជា​គំនរ​ដែក​អស់​រលីង។ លោកឧត្ដមសេនីយ៍​ ហាសាន់​ ទេរ៉ានី​ ម៉ូហ្កាដាម បិតា​នៃមីសីុល រយះ​ចម្ងាយ​ឆ្ងាយ​ ស្យេ​ហាប់​ ហើយ​ក៏​ជាអ្នកទទួលខុសត្រូវ​ដ៏​សំខាន់បំផុត​ ក្នុង​កម្មវិធី​មីសីុល​របស់​អ៊ីរ៉ង់​ ក៏បាន​បាត់​បង់​ជីវិត​ក្នុង​ការ​បំផ្ទុះ​នោះ​ដែរ​។ ប៉ុន្តែ​គោលដៅ​សំខាន់​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ មិន​មែន​សំដៅ​ទៅលេីលោក​ ម៉ូហ្កាដាម​ទេ​ តែ​សំដៅ​ទៅលេី​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុក្កែត​ដេីរ​ដោយ​ឥន្ធនៈ​រឹង​ដែល​អាច​បាញ់​គ្រាប់​បែក​នុយក្លែអ៊ែរ​ក្នុង​រយៈ​ចម្ងាយ​ ឆ្ងាយ​ជាង៦០០០ម៉ាល ( ៩៦៥៦ គីឡូម៉ែត្រ) ជុំ​វិញ​ផែនដី​ពី​ស្ថានីយ៍​ក្រោម​ដី​របស់​អ៊ីរ៉ង់​ទៅ​កាន់​ដែនដី​របស់​សហរដ្ឋ​អាមេរិក​។ គ្រាប់​មីសីុល​ថ្មី​ដែល​គ្រោង​ដោយ​អ៊ីរ៉ង់​ គឺ​មាន​ចេតនា​កម្ទេច​ទីក្រុង​ធំៗនានា​របស់សហរដ្ឋអាមេរិក​ ឲ្យ​ដួល​នៅ​ក្រោម​ថ្វីដៃ​របស់ពួកគេ ហើយ​ប្រែ​ក្លាយ​អ៊ីរ៉ង់​ទៅ​ជា​មហាអំណាច​ពិភពលោក​វិញ​ម្តង។ ការ​បំផ្ទុះ​នៅខែ​កញ្ញា​ បាន​បង្អាក់​គំរោង​នេះ​អស់​រយៈពេល​រាប់​ខែ។ ទោះ​បី​ជា​គោលដៅ​មីសីុល​រយះ​ចម្ងាយ​ឆ្ងាយ​ថ្មី​នេះ​ គឺ​សំដៅ​ទៅ​សហរដ្ឋ​អាមេរិក​ក៏ដោយ​ ក៏​ការ​បំផ្ទុះ​ដែល​បាន​បំផ្លាញ​មូលដ្ឋាន​របស់​អ៊ីរ៉ង់​នេះ​ គឺ​ទំនង​ត្រូវ​បាន​រៀបចំឡើង​ដោយភ្នាក់ងារសម្ងាត់ អីុស្រាអែល ដែល​មាន​ឈ្មោះ​ថា​ ម៉ូសាដ​( Mosad)។ ទាំង​ពី​បាន​ចាប់​កំណើត​ជាង​៦០ឆ្នាំមក​ ភ្នាក់ងារ​សម្ងាត់​ ម៉ូសាដ​ បាន​ប្រតិបត្តិ​ការ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ និង​ដោយ​សម្ងាត់​បំផុត​ ប្រឆាំង​និង​ការ​គំរាមកំហែង​ទាំង​ឡាយ​មក​កាន់​អីុស្រាអែល​ និង​ប្រទេស​លោកខាងលិច។ លើស​ពី​អ្វី​ដែល​មិន​ធ្លាប់​មាន​ទៅ​ទៀត​ ការ​ប្រមូល​ព័ត៌មាន​សម្ងាត់​ និង​ប្រតិបត្តិ​ការ​របស់​ ម៉ូសាដ​ បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​ជាតិ​អាមេរិក​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ បច្ចុប្បន្ន​នេះ​យោង​តាមប្រភព​ឯកសារ​បរទេស​ ភ្នាក់ងារ​ ម៉ូសាដ​កំពុង​តែ​ប្រឈម​មុខ​ចំពោះ​វិបត្តិ​ គឺ​ការ​សន្យា​ច្បាស់​ៗ​របស់​មេដឹកនាំ​អីុ​រ៉ង់​ ដែល​ថា​និង​លុប​ប្រទេស​អីុស្រាអែល​ចេញ​ពី​ផែនទី​ពិភពលោក​ឲ្យ​បាន។ សង្គ្រាម​ស្រមោល​ប្រឆាំង​និង​អីុ​រ៉ង់​ គឺ​ធ្វើឡើង​តាម​រយៈ​ការបំផ្លាញ​ស្ថានីយ​នុយក្លែអ៊ែរ​ ការធ្វើបាប​ឃាត​អ្នក​វិទ្យា​សាស្ត្រ​ ការផ្ដល់​ឧបករណ៍​ និង​វត្ថុធាតុ​ដើម​ក្លែងក្លាយ​ ដែល​ផលិត​ចេញ​ពី​ក្រុម​ហ៊ុន​ក្លែងបន្លំ​ដល់​រោងចក្រ​ដោយ​ទិញ​ក្បាល​នាយទាហាន​ជាន់ខ្ពស់​ និង​បុគ្គល​សំខាន់​ៗ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​នុយក្លែអ៊ែ​រ​ ឫធ្វេី ឲ្យ​ពួក​គេ​បង្ខំ​ចិត្ត​រត់​ចោល​ជួរ​ និង​ដោយ​ការ​ចម្លង​មេរោគ​កាចសាហាវ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អ៊ីរ៉ង់​ជាដើម។ និយាយ​ដោយ​សាមញ្ញ​ទៅ​ថា​ភ្នាក់ងារ​សម្ងាត់​ ម៉ូសាដ​កំពុង​តែ​វាយប្រយុទ្ធ​និង​ការគម្រាម​កំហែង​ពី​អាវុធ​នុយក្លែអ៊ែ​រ​របស់​អ៊ីរ៉ង់​ ប៉ុន្តែ​អត្ថន័យ​ពិតប្រាកដ​គឺ​ជាការជួយ​ដល់​សហរដ្ឋ​អាមេរិក​ ក៏ដូចជា​ប្រទេស​ដទៃ​ទៀត​នៅ​លេី​ពិភពលោក​ដែល។ ខណៈ​ដែល​ភ្នាក់ងារ​ ម៉ូសាដ​ បាន​បង្អាក់​គំរោង​ផលិត​គ្រាប់បែក​នុយក្លែអ៊ែរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ ការវាយប្រហារដ៏លាក់​កំបាំង​របស់​ពួក​គេ​ បាន​ឈានដល់ចំណុចកំពូល ហើយ​វានៅ​តែ​រង់​ចាំ​ពេល​ដែល​ពួក​គេ​ស្វែង​រក​ស្ថានីយ៍​ចុងក្រោយ​ឲ្យ​ឃើញ​ទើប​បេីក​ការវាយ​ប្រហារ​យោធា​តែម្តង។ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ ភ្នាក់ងារ​ ម៉ូសាដ​បាន​ចាប់​និង​សម្លាប់​ក្រុម​ភេរវ​ករ​អស់​ជា​ច្រើន​នាក់​នៅ​ទីបញ្ជាការ​មេ​របស់​ពួក​គេ​ដូចជា​÷ នៅ​ទីក្រុង​ ប៊ឺរូត​ ដាម៉ាស​ បាដាឌ​ និង​ ទុយនីស​ ហើយ​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​របស់​ពួកគេ​នៅ​ទីក្រុង​ប៉ារីស​ រ៉ូម​ អាតែន​ និង​សាយព្រឺ​ស​ទាំងពីរ​កំឡុង​ទស្សវត្ស​ទី​៧០តមក។ នៅ​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨ យោង​តាម​សារព័ត៌មាន​លោកខាងលិច​ ភ្នាក់ងារ​ម៉ូសាដ​បាន​ពួន​ស្ទាក់​លួច​វាយប្រហារ​ និង​សម្លាប់​ អីុម៉ាដ​ ម៉ូនីយេ​ ដែល​ជា​មេដឹកនាំ​យោធា​នៃក្រុម​ ហេប៊ូឡា ក្នុង​ទីក្រុង​ ដាម៉ាស។ ម៉ូនីយេ​ជាសត្រូវ​ដែល​អីុស្រាអែល​ស្បថ​ថា​និង​សម្លាប់​ឲ្យ​បាន​ ហើយ​ក៏​ជា​មនុស្ស​ទី​១ក្នុងបញ្ចីឈ្មោះជនដែលចាប់​ខ្លួន​មុន​គេ​របស់​ភ្នាក់ងារ​អេហ្វ​ប៊ីអាយ ( FBI​ ) ដែរ។ គេបាន​រៀបចំ​គម្រោង​ និង​ធ្វើការ​សម្លាប់​រង្គាល​ទាហាន​ជើង​ទឹក​អាមេរិក​ចំនួន​ ២៤១នាក់ នៅ​ទីក្រុង​ប៊ឺរូត។ គេបាន​បន្សល់ទុក​នៅលេី​ផ្លូវ​ដែល​ពោរពេញ​ដោយ​ថ្លុកឈាម​នៃជនជាតិអាមេរិក អីុស្រាអែល​ បារាំង​ និង​ អាហ្សង់ទីន។ ពេលនោះ​មេដឹកនាំ​នៃ​ក្រុម​អីុស្លាម​ជីហាត​ និង​អាល់កៃដា​ កំពុង​តែ​ត្រូវ​បាន​គេតាម​ប្រមាញ់​នៅទូទាំង​មជ្ឈិមបូពា៌។ មានទៀត​ នៅ​ពេល​ភ្នាក់ងារ​ម៉ូសាដ​បាន​ព្រមាន​ទៅ​កាន់​លោកខាងលិច​ថា​បដិវត្តន៍​រដូវ​ស្លឹក​ឈេីជ្រុះអារ៉ាប់​ ( Arab spring ) អាច​នឹង​ក្លាយ​ទៅជា​បដិវត្តន៍​រដូវ​រងា​អារ៉ាប់​ ( Arab Winter ) ហាក់​បី​ដូច​ជា​គ្មាន​អ្នក​ណា​ស្ដាប់​ទេ។ ក្នុង​អំឡុង​ឆ្នាំ​២០១១​ប្រទេស​លោកខាងលិច​បាន​អបអរសាទរ​នូវ​អ្វី​ដែល​ពួក​គេ​ជឿ​ថា​ជាការ​ចាប់ផ្តើម​សករាជ​ថ្មី​នៃ​ប្រជាធិបតេយ្យ​ សេរីភាព​ និង​សិទ្ធិ​មនុស្ស​នៅ​មជ្ឈិម​បូព៌ា។ ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​តាមការ​ទាមទារ​របស់​ប្រជា​ពលរដ្ឋ​អេហ្ស៊ីប​ លោកខាងលិច​បាន​ដាក់​សម្ពាធ​លេី​លោក​ប្រធានាធិបតី មូបារ៉ាក់ ( Mubarak ) ដែល​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិច​របស់​ពិភព​អារ៉ាប់​ឲ្យ​ចុះ​ចេញ​ពី​តំណែង។ ប៉ុន្តែ​ហ្វូង​មនុស្ស​ដំបូង​ដែល​បាន​ឈានជើង​ចូល​ទៅ​ក្នុង​ទីលាន​ តារីល​ ក្នុង​ទីក្រុង​គែរ​ បាន​ដុត​ទង់​ជាតិ​សហរដ្ឋ​អាមេរិក​ បន្ទាប់​មក​បាន​វាយលុក​ទាំង​កំរោល​ចូល​ស្ថានទូត​អីុស្រាអែល​ដោយ​ទាមទារ​ឲ្យ​បញ្ចប់​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​អីុស្រាអែល​ ហើយ​បាន​ចាប់​ខ្លួន​សកម្មជន​អង្គការ​ក្រៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​អស់​ជាច្រើន​នាក់​ទៀតផង។ ការ​បោះឆ្នោត​ដោយសេរី​ក្នុង​ប្រទេស​អេហ្ស៊ីប​បាន​នាំ​យក​ក្រុម​ ភាតរ​ឥស្លាម​ ( Muslim Brotherhood ) ឲ មាន​ឪ​កាស​អាច​ចូល​កាន់​អំណាច​ ហើយ​រហូត​មក​សព្វថ្ងៃ​នេះ​ ប្រទេស​អេហ្ស៊ីប​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​អាធិបតេយ្យ​ និង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ។ របប​ឥស្លាម​ដ៍​តឹងតែង​មួយ​បាន​កំពុង​តែ​ចាក់​ឫស​នៅ​ក្នុង​ប្រទេស​ទុយនេសុី ហើយ​ប្រទេស​ លីប៊ី​ក៏​ទំនង​កំពុង​តែ​ដើរ​តាម​ផងដែរ។ ប្រទេស​ យេមែន​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភាព​ចលាចល។ រី​ឯ​ប្រទេស​ស៊ី​រី​ឯណោះ​វិញ​ លោក​ប្រធានាធិបតី​ អាសាដ​កំពុង​តែ​កាប់​សម្លាប់​យ៉ាង​រង្គាល​លេី​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង។ ប្រទេស​ជឿនលឿន​មួយ​ដូច​ជា​ ម៉ារុក​ ហ្សកដង់​ ស៊ុយឌី​ អារ៉ាបី​ និង​ចក្រភព​អេមឺុ​រែត​ នៃឈូងសមុទ្រពែក្ស មាន​អារម្មណ៍​ថា​ពួក​គេ​ត្រូវ​បាន​ក្បត់​ដោយ​ពួក​សម្ពន្ធ​មិត្ដ​លោកខាងលិច។ សេចក្តី​សង្ឃឹម​នៃ​ការ​គោរពសិទ្ធមនុស្ស សិទ្ធិ​ស្ត្រី​ និង​ច្បាប់​ទម្លាប់​ប្រជា​ធិប​តេយ្យ​ដែល​ជា​កត្តា​ជួយ​ជំរុញ​ដល់​បដិវត្តន៍​ជា​ប្រវត្តិ​សាស្ត្រ​អស់​ទាំង​នេះ​ត្រូវ​បាន​ឈូស​ចោល​ដោយ​គូភាគី​សាសនា​ជ្រុល​និយម​ជា​ច្រើន​បក្ស​ពួក​ដែល​បាន​រៀបចំ​ និង​តភ្ជាប់​បណ្ដាញ​យ៉ាង​ស្អិត​ជា​មួយ​មហាជន។ បដិវត្តន៍​រដូវ​រងា​អារ៉ាប់​នេះ​បាន​ប្រែក្លាយ​មជ្ឈមណ្ឌល​បូព៌ា​ទៅ​ជា​គ្រាប់បែក​កំណត់​ពេល​ផ្ទុះ​១គ្រាប់ ដែល​គំរាមកំហែង​ដល់​ប្រជា​ពលរដ្ឋ​អីុស្រាអែល​ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​លោកខាងលិច។ ភ្នាក់ងារ​ម៉ូសាដ​ ហាក់​បី​ក្លាយ​ទៅ​ជា​អ្នក​ទប់​ទល់​យ៉ាង​ឆ្នេីម​បំផុត​ទល់នឹង​ការ​គម្រាម​កំហែង​នុយក្លែអ៊ែរ​ អីុ​រ៉ង់​ ការ​ប្រឆាំង​នឹង​ភេរវកម្ម​ ការ​ប្រឆាំង​នឹង​អ្វី​ៗ​ទាំងអស់​ដែល​ជាប់​ទាក់ទង​និង​ភាព​ចលាចល​នៅ​មជ្ឈិម​បូព៌ា។ អ្វី​ដែល​សំខាន់​បំផុត​ភ្នាក់ងារ​ម៉ូសាដ​គឺ​ជា​អ្នក​បាញ់​ស្រុះ​ចុងក្រោយ​រយះ​ពេល​ខ្លី​បំផុត​នៃ​សង្គ្រាម​បេីក​ជំហរ​ទាំង​ឡាយ។ វីរជន​ប្រយុទ្ធ​គ្មាន​ឈ្មោះ​ទាំង​ឡាយ​របស់​ភ្នាក់ងារ​ម៉ូសាដ​គឺ​ជា​ឈាម​អ្នក​សង្រ្គោះ​មនុស្ស​ស្រី​ប្រុស​ទាំង​ឡាយ​ដែល​បាន​ប្រថុយ​ជីវិត​របស់​ពួក​គេ​ដោយ​រស់នៅ​ឆ្ងាយ​ពីក្រុម​គ្រួសារ​តាម​រយៈ​ការ​ប្រើ​ប្រាស់​អត្តសញ្ញាណ​ផ្សេង​ៗ​ និង​ធ្វើ​ប្រតិបត្តិ​ការ​ក្នុង​បេសកកម្ម​ដែល​ប្រកបដោយ​គ្រោះ​ថ្នាក់​ក្នុង​ប្រទេស​សត្រូវ​ ហើយ​គ្រាន់តែ​កំហុស​ដ៏​តូច​បំផុត​មួយ​ប៉ុណ្ណោះ​ ក៏​អាច​ធ្វើអោយ​ពួកគេ​ត្រូវ​ចាប់​ខ្លួន​ ធ្វើ​ទារុណកម្ម​ ឬក៏​បាត់​បង់​ជីវិត​​ដែរ។ នៅ​អំឡុង​ពេល​សង្គ្រាម​ត្រជាក់​ វាសនា​ដ៏​អាក្រក់​បំផុត​របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ គឺ​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​លោកខាងលិច​ក្ដី​ ឫ​ក៏​នៅក្នុង​ប្រទេស​ប្លុក​កុំមុយនិស​ក្ដី​ បន្ទាប់​មក​ពួក​គេ​និង​ត្រូវ​បាន​ដោះដូរ​ភ្នាក់ងារ​គ្នា​ទៅ​វិញ​ទៅ​មក​នៅឯ​ស្ពាន​ដ៏​ត្រជាក់​និង​ចុះអ័ព្ទ​មួយ​ចំនួន​នៅ​ទីក្រុង​ប៊ែកឡាំង។ ជនជាតិ​អាមេរិកាំង​ រុស្ស៊ី​ អង់គ្លេស​ ឬក៏​អាល្លឺម៉ង់​ខាង​កើត​ ភ្នាក់ងារ​អស់ទាំង​នេះ​សុទ្ធតែ​ដឹង​ថា​ ពួក​គេ​មិន​នៅ​តែ​ឯង​ទេ​គឺ​តែងតែ​មាន​នរណា​ម្នាក់​និង​មក​ជួយ​គេ​ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​មិន​ខាន។ តែ​សម្រាប់​អ្នក​ចម្បាំង​ឯកោ​របស់​ភ្នាក់ងារ​ម៉ូសាដ​វិញ​ គ្មាន​ការ​ដោះដូរ​អ្វី​ទាំងអស់​ ហើយ​ក៏​គ្មាន​ការ​ណាត់​ជួប​គ្នា​ នៅ​ស្ពាន​អ័ព្ទ​ដ៏​ត្រជាក់​អ្វី​ដែរ​ ពួកគេ​បូជា​ជីវិត​ក្នុង​វត្ថុ​បំណង​ ដ៏មុត​ស្រួច​របស់​ពួក​គេ។ នៅ​ក្នុង​អត្ថបទ​នេះ​ យេីង​និង​ធ្វើការ​បេីក​បង្ហាញ​អំពី​បេសកកម្ម​ដ៏​អស្ចារ្យ​ និង​វីរបុរស​ដ៏​អង់អាច​នៃ​ភ្នាក់ងារ​ម៉ូសាដ​ ដ៏​ដូច​ជា​កំហុស​និង​ការ​បរា​ជ័យ ទាំង​ឡាយ​លេី​ស​ពី​ម្ដង​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់គុណសម្បត្តិ​របស់​អង្គភាព​នេះ​ ហើយ​ថែម​ទាំង​បាន​អង្រួន​ដល់​មូលដ្ឋាន​គ្រឹះ​របស់​ស្ថាប័ន​នេះ​ថែម​ទៀត​ផង។ បេសកកម្ម​ទាំងអស់​នេះ​បាន​កំណត់​ជោគវាសនា​របស់​អីុស្រាអែល​ និង​មួយចំនួន​ច្រើន​ទៀត​ គឺ​កំណត់​ជោគវាសនា​ពិភពលោក​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ អ្វី​ដែល​ភ្នាក់ងារ​ម៉ូសាដ​បាន​ចែក​រំលែក​ គឺ​ឧត្ដម​គតិ​ និង​សេចក្ដី​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​របស់​ពួក​គេ​ ដែល​វា​ជា​ការ​លះ​បង់​សុទ្ធ​សាធ​ ដើម្បី​ការ​រស់​រាន​របស់​ជាតិ​មាតុ​ភូមិ​ និង​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​ ក្នុង​ការ​ប្រថុយ​ប្រថាន​ចំពោះ​គ្រោះ​ថ្នាក់​ដ៏​ធំ​ធេង​ គឺ​ដើម្បី​អីុស្រាអែល។
·   0